ថៃៈ ឧស្សាហកម្មផ្លូវភេទនៅប្រទេសថៃ កំពុងប្រឈមនឹងការកើនទ្បើង ចំពេលដែលសម្ពាធអាជ្ញាធរ ចង់បង្វែរឲ្យប្រទេសនេះ ទៅជាគោលដៅសម្រាប់ភ្ញៀវទេសចរ ដើម្បីបង្កើនប្រាក់ចំណូល។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០១៦។
ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យប្រសើរទ្បើងនូវគុណភាពនៃវិស័យទេសចរណ៍ រដ្ឋាភិបាលថៃ មានគោលបំណងបង្រ្កាបសកម្មភាព ជួញដូរផ្លូវភេទក្នុងស្រុក។
បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ លោកស្រី Kobkarn Wattanavrangkul បាននិយាយថា “ភ្ញៀវទេសចរមិនមកប្រទេសថៃ ដោយសារតែចង់បានសេវាកម្មផ្លូវភេទនោះទេ ប៉ុន្តែគឺដោយសារវប្បធម៍របស់យើង ហើយយើងចង់ឲ្យថៃក្លាយជាប្រទេសមួយ ដែលមានគុណភាពផ្នែកទេសចរណ៍ និងគ្មានវត្តមានឧស្សាហកម្មផ្លូវភេទ ក្នុងប្រទេសនេះតទៀតទេ”៕
មតិយោបល់