ព័ត៌មានបច្ចេកវិទ្យា

រូបរាង iPhone 7 ដូចទៅនឹង iPhone 6S គ្រាន់តែគ្មានឆ្នូតខាងក្រោយប៉ុណ្ណោះ

ចិន៖ មុននេះ បានបែកធ្លាយរូបភាព iPhone 7 នៅលើបណ្ដាញអ៊ីនធើណែត​ ប៉ុន្តែនៅថ្ងៃនេះ គឺបែកធ្លាយ​វីដេអូរបស់ iPhone 7 ពិតៗតែម្ដង។

វីដេអូថ្មី និងដំបូងគេនេះ ត្រូវបានចេញរំលែកនៅលើបណ្ដាញសង្គមយក្សរបស់ចិន Weibo ដោយក្នុងនោះ មានការធ្វើអត្ថាធិប្បាយទាក់ទងនឹងការរចនារូបរាងក្រៅរបស់ iPhone 7។ តាមរយៈវីដេអូបានបង្ហាញឲ្យដឹងថា រូបរាង iPhone 7 គឺមិនខុសពី iPhone 6S ប៉ុន្មានឡើយ ដោយក្នុងនោះ iPhone 7 ពុំមានឆ្នូតផ្នែក​ខាងក្រោយ (ឆ្នូតលើ-ក្រោម)។

គួរបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃកន្លងទៅនេះ មានព័ត៌មានចចាមអារ៉ាមជាច្រើនទាក់ទិននឹង​ iPhone ដូចជា​មាន​កាមេរ៉ាភ្លោះ និងមិនមានម៉ូដែល 16GB ជាដើម ប៉ុន្តែអ្វីដែលសំខាន់នោះគឺខាងសីហា ខាងមុខនឹងបាន​ដឹងទាំងអស់គ្នា៕

https://www.youtube.com/watch?v=D1tVz12xFto

iPhone05iPhone04iPhone03iPhone02iPhone01

មតិយោបល់