ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រុមហ៊ុនអាកាសចរណ៍ Hawaiian ចុះចតជាបន្ទាន់នៅទីក្រុងតូក្យូ ដោយសារតែកំហុសលេចប្រេង

ជប៉ុន: ក្រុមហ៊ុនអាកាសចរណ៍យន្តហោះ Hawaiian ត្រូវបានបង្ខំឱ្យត្រឡប់ទៅព្រលានយន្តហោះ Haneda ក្រុងតូក្យូវិញនៅថ្ងៃច័ន្ទនេះ និងបានធ្វើការចុះចតបន្ទាន់ បន្ទាប់ពីអ្នកបើកបរយន្តហោះនេះ បានកត់សម្គាល់ឃើញ លេចប្រេង បានបង្ហាញកម្រិតទាបខុសធម្មតា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៦នេះ។

យន្ដហោះនេះបានវិលត្រឡប់មកមជ្ឈមណ្ឌលរបស់ក្រុងតូក្យូពេលខ្លី បន្ទាប់ពីការចុះចតនៅកណ្តាលយប់ថ្ងៃអាទិត្យនិង យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា អ្នកដំណើរនិងនាវិក ២៩៣នាក់ នៅលើជើងហោះហើរ Flight 458 គ្មាននរណាម្នាក់ត្រូវបានរងរបួសនោះទេ ដោយសារការចុះចតបន្ទាន់និងទាន់ពេលវេលា៕

មតិយោបល់