ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ផ្ដាច់ភ្លើងនៅទួលទំពូង២ រហូតដល់ម៉ោង១២

ភ្នំពេញ: តាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា ឲ្យដឹងមុននេះ៥នាទីថា ដើម្បីសម្រួលដល់ការងារជួសជុលបណ្ដាញតង់ស្យុងក្រោមដី អគ្គិសនីកម្ពុជា បានសម្រេចផ្ដាច់ភ្លើងបណ្ដោះអាសន្នរហូតដល់ម៉ោង១២៖០០នាទី ថ្ងៃត្រង់នេះ នៅសង្កាត់ទួលទំពូង២ ខណ្ឌចម្ការមន។

អគ្គិសនីកម្ពុជា ជូនដំណឹងថា “នៅថ្ងៃទី18 ខែកក្កដា ឆ្នាំ2016 វេលាម៉ោង 10:48 នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ននៅ ប.ត198-F3 ដែលស្ថិតនៅ ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង2 ខណ្ឌចម្ការមន រាជធានីភ្នំពេញ ដើម្បីឲ្យក្រុមការងារបណ្តាញធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងទាប (LV)ក្រោមដី”

អគ្គិសនីកម្ពុជា បញ្ជាក់ថា អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១២៖០០នាទីថ្ងៃត្រង់៕

មតិយោបល់