ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ភ្ញៀវរិះគន់ តំបន់ទេសចរណ៏កំពីងពួយ គ្មានចំណត និងយកសេវាថ្លៃកប់ពពក

(បាត់ដំបង)៖ តំបន់ទេសចរណ៏កំពីងពួយខេត្តបាត់ដំបង ត្រូវបានភ្ញៀវជាតិ និងអន្តរជាតិដែល ទៅកំសាន្តបាននាំគ្នារអ៊ួរទាំ និងរិះគន់យ៉ាងខ្លាំងទៅដល់អាជ្ញាធរខេត្ត ពិសេសខាងមន្ទីទេសចរណ៏ខេត្ត ដែលមិនបានរៀបចំឱ្យមានចំណតរថយន្ត និងម៉ូតូឱ្យបានត្រឹមត្រូវ ពោលគឺគ្មានចំណតតែម្តង។ ភ្ញៀវបានរិះគន់ថាពេលរថយន្តទៅដល់គ្មានចំណតទេគឺខាងមន្ទីទេសចរណ៏ខេត្តបានយកទីតាំងចំណតសម្រាប់ឡានម៉ូតូយកទៅជួលឱ្យអ្នកលក់ដូរអស់រលីង រីឯអ្នកមានរថយន្ត និងម៉ូតូរកកន្លែងចតខ្លួនឯង។ ហើយពេលចតនៅនៅមុខកន្លែងលក់ដូរត្រូវអ្នកលក់ទាមទាយកលុយពីម្ចាស់ រថយន្ត១គ្រឿងត្រូវបង់លុយ៥០០០រៀល។ កន្លែងសំរាប់ចតរថយន្តទេ ព្រោះនៅលើសំណង់ ត្រូវខាងមន្ទីរទេសចរណ៍វាស់ដីជូលឲ្យអ្នកលក់ដូរអស់ហើយ ក្នុង១ម៉ែត្រចាប់ពី១៥០០០រៀល ដល់៣០០០០រៀល បើចតនៅខាងមុខតូបលក់ដូរត្រូវម្ចាស់តូបទាលុយ៥០០០រៀលទៀត។ គ្រប់ទឹកហើយមន្ទីរទេសចរណ៍ គិតតែរកប្រាក់ចំណូល មិនខ្វល់ពីដំណើរកំសាន្តរបស់ភ្ញៀវទេ។ សកម្មភាពនេះមិនដឹងថាលោក ចាន់ សុផល បានជ្រាបដែរឫអត់នោះទេ។ ភ្ញៀវទេសចរណ៏បានសំណូមពរទៅលោកអភិបាលខេត្ត ជួយចាត់ការខាងមន្ទីទេសចរណ៏ខេត្តនោះផងកុំឱ្យគិតតែពីផលប្រយោជន៍ ចូលហោប៉ៅខ្លួនឯងពេក ត្រូវគិតពីផលប្រយោជន៍រួមផង និងដើម្បីមុខមាត់ខេត្តផងដែរ៕

photo_2016-04-18_14-49-43 photo_2016-04-18_14-49-45

មតិយោបល់