(តូក្យូ)៖ សម្ព័ន្ធមិត្តរបស់កូរ៉េខាងជើង គឺ សហរដ្ឋអាមេរិក និង ប្រទេសជប៉ុន បានព្រមព្រៀងគ្នាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងក្លាថែមទៀត ក្នុងន័យធ្វើការឆ្លើយតបណាមួយ ដែលអាចទៅរួចចំពោះការធ្វើតេស្ត នុយក្លេអ៊ែរកូរ៉េខាងជើងជាលើកទី៥។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦។
អនុរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Akitaka Saiki និង សមភាគីអាមេរិកលោក Antony Blinke បានជួបពិភាក្សាគ្នានៅទីក្រុងតូក្យូ ប្រទេសជប៉ុនក្រោយពីប្រទេសកូរ៉េខាងត្បូង បានសង្កេតឃើញថា ទីក្រុងព្យុងយ៉ាងកំពុងរៀបចំធ្វើការ សាកល្បងអាវុធនុយក្លេអ៊ែរ ដែលអាចនឹងធ្វើឡើង នៅដើមខែឧសភា ខាងមុខនេះ។
គួរបញ្ជាក់ថា ជប៉ុន និង អាមេរិក បានត្រៀមរួចជាស្រេចហើយសម្រាប់ទប់ទល់នឹង សកម្មភាពគឃ្លើនជាលើកទីប្រាំរបស់កូរ៉េខាងជើង ដោយក្នុងនោះគេមានការសង្ស័យថា កូរ៉េខាងជើងនឹងអាចធ្វើតេស្តអាវុធនុយក្លេអ៊ែរ ឬក៏គ្រាប់មីស៊ីលទំនើប ៕
មតិយោបល់