ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រដ្ឋាភិបាលក្រុងម៉ូស្គូ អាចនឹងកាត់ផ្តាច់ការទូតជាមួយរដ្ឋាភិបាលក្រុងកៀវ

រុស្ស៊ី: នាយករដ្ឋមន្រ្តីលោក Dmitry Medvedev បាននិយាយកាលពីថ្ងៃសុក្រនេះ ចំពេលមានភាពតានតឹងកាន់តែធំឡើងរវាងរដ្ឋាភិបាលទីក្រុងម៉ូស្គូនិងរដ្ឋាភិបាលទីក្រុងកៀវ ថា លោកប្រធានាធិបតីប្រទេសរុស្ស៊ី អាចនឹងសម្រេចចិត្តក្នុងការកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសអ៊ុយក្រែន បើមិនមានជម្រើសផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី១២ សីហា ឆ្នាំ២០១៦។

ការប្រកាសបែបនេះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងម៉ូស្គូបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងកៀវថា បានបង្កើតភាពចលាចលនិងភេរវកម្មនៅតំបន់ Crimea ដែលរុស្ស៊ីបានដណ្តើមកាន់កាប់នៅទីនោះតាំងទីពីឆ្នាំ២០១៤ មក ដោយឡែក ពេលថ្មីៗនេះដែរ ប្រទេសទាំងពីរកំពុងបង្កើនភាពតានតឹងដាក់គ្នា ពោលគឺសង្រ្គាមអាច នឹងផ្ទុះឡើង បើសិនមានការប្រែប្រួល៕

Russia Putin

0901FB6400000514-3270355-A_Russian_BUK_surface_to_air_missile_system_like_the_one_which_D-a-44_1444741663696

Ukraine 04

Ukraine 02

មតិយោបល់