ហ្វីលីពីនៈ ព្រលានយន្តហោះរបស់ប្រទេសហ្វីលីពីន ត្រូវបានអាជ្ញាធរផ្អាកប្រតិបត្តិការផ្លូវរត់ នៅឯព្រលានយន្តហោះនាយករដ្ឋមន្រ្តី ដោយសារតែការវាយប្រហារមួយ កាលពីថ្ងៃចន្ទនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិន ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។
ការបិទផ្លូវលេខ ០៦ នៃព្រលានយន្តហោះអន្តរជាតិ Ninoy Aquino បាននាំឲ្យមានការបង្វែរ យ៉ាងហោចណាស់ ២២ ជើងហោះហើរទៅព្រលានយន្តហោះអន្តរជាតិ នៅតំបន់ Pampanga ភាគខាងជើងនៃខេត្ត។
ព្រលានយន្តហោះអន្តរជាតិទីក្រុងម៉ានីលនេះ ត្រូវបានលោក Ed Monreal គ្រប់គ្រងកម្មវិធី បានបញ្ជាឲ្យបិទជាបណ្តោះអាសន្នផ្លូវរត់ ដើម្បីជៀសវាងបញ្ហាសុវត្ថិភាព និងឧប្បត្តិហេតុមិនប្រក្រតី ដល់យន្តហោះ និងអ្នកដំណើរ។
លោក Monreal ថ្លែងថា ” ការវាយប្រហារផ្លូវកៅស៊ូតូចមួយ ដែលអង្កេតដោយក្រុមនាវិកព្រលានយន្តហោះ នៅព្រឹកនេះ បានកត់សម្គាល់ឃើញថា មានទំហំធំទើបបណ្ដាលឲ្យមានការចុះចតជាបន្ត និងត្រូវផ្អាក ប្រតិបត្តិការផ្លូវរត់”៕
មតិយោបល់