ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់វាយប្រហារនៅឥណ្ឌា ផ្ដាច់ជីវិតមនុស្ស ២៧នាក់

ឥណ្ឌាៈ ក្រុមមន្ត្រីក្នុងប្រទេស នៅថ្ងៃសុក្រនេះ បាននិយាយថា ទឹកជំនន់យ៉ាងទាន់ហន់ៗ បានសម្លាប់មនុស្ស ២៧ នាក់ នៅក្នុងរដ្ឋ Kerala ភាគខាងកើតប្រទេសឥណ្ឌា ដែលបានជំរុញឲ្យអាមេរិក ផ្តល់ដំបូន្មានដល់ប្រជាពលរដ្ឋក្នុងតំបន់ ចាកចេញឆ្ងាយពីចំណុច ដែលកំពុងរងផលប៉ះផល។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។

នៅទូទាំងប្រទេសមនុស្សជាង ៧០០នាក់ ត្រូវបានសម្លាប់ ដោយខ្យល់មូសុងពាំនាំនូវទឹកភ្លៀងធ្លាក់ បង្កជាទឹកជំនន់ ហើយកាលពីឆ្នាំមុនមានមនុស្សរហូតដល់ ១,២០០ នាក់ បានស្លាប់នៅក្នុងហេតុការណ៍នេះ។

កងកម្លាំងយោធា ត្រូវបានគេដាក់ពង្រាយ នៅក្នុងរដ្ឋ Kerala ដើម្បីជួយសង្គ្រោះជនរងគ្រោះ បន្ទាប់ពីមានភ្លៀងធ្លាក់រយៈពេល ២ថ្ងៃជាប់គ្នា បានបង្ខំឲ្យអាជ្ញាធរ បើកទ្វារអាងទឹកចំនួន ២៤ ដើម្បីបង្ហូរទឹកចេញ។

មកទល់ពេលនេះ មនុស្សប្រមាណជា ២០,០០០ នាក់ ត្រូវបានជម្លៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ ទៅកាន់ទីសុវត្ថិភាព ហើយជំរុំសង្គ្រោះចំនួន ២៦០ កន្លែង ត្រូវបានបង្កើតឡើងផងដែរ ខណៈមានភ្ញៀវទេសចរចំនួន ៥៧នាក់ ក្នុងនោះមានជនបរទេស ចំនួន ២៤ នាក់ ត្រូវបានជាប់ឃាំង នៅតាមស្ថានីយ៍ភ្នំនៃតំបន់ Munnar៕

មតិយោបល់