ព័ត៌មានជាតិ

ព្យាករណ៍អាកាសធាតុពីថ្ងៃទី១៩-២៥ កក្កដា

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ បានចេញផ្សាយព្រឹត្តិបត្រព័ត៌មានព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ដោយធ្វើការក្រើនរំឭកដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់ ដែលអាចនឹងកើតមានច្រើននៅតំបន់វាលទំនាប ជាពិសេសពេលមេឃមានភ្លៀង។

យោងតាមការព្យាករ ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកក្កដានេះ នៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ គ្រាដែលតំបន់វាលទំនាប និងតំបន់ខ្ពង់រាប អាចនឹងកើតមានភ្លៀងធ្លាក់រាយប៉ាយពីធម្យមទៅបង្គួរ៕

មតិយោបល់