(Update)៖ បើតាមរដ្ឋមន្រ្តីក្រសួងសន្តិសុខប្រទេសEcuador បានឲ្យដឹងថា មនុស្សដែលបានស្លាប់បន្ទាប់ពីមានការរញ្ជួយដី កម្រិត៧,៨ រ៉ិចទ័របានកើនឡើងរហូតដល់ចំនួន ៣៥០នាក់ហើយគិតមកទល់ពេលនេះ។ នេះយោងតាមទីភ្នាក់ងារផ្សារព័ត៍មាន BREAKING NEWS ចេញផ្សាយមុននេះបន្តិច នៅយប់ថ្ងៃចន្ទ ទី១៨ខែមេសាឆ្នាំ២០១៦។ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមមន្ត្រី ក៏បានឲ្យដឹងបន្ថែមទៀតថា ពុំទាន់មានការប៉ាន់ប្រមាណជាផ្លូវការនៅឡើយទេ សម្រាប់ចំនួនមនុស្សដែលរងផលប៉ះពាល់ ប៉ុន្តែបើតាមការប៉ាន់ប្រមាណថាចំនួនចន្លោះពី ៧០.០០០ ទៅ ១០០.០០០ នាក់កំពុងត្រូវការជំនួយ និងចំនួន ៣០០០ ទៅ ៥០០០ នាក់ទៀត កំពុងត្រូវការទីជម្រកបណ្តោះអាសន្នបន្ទាប់ពីមានការរញ្ជួយដីក្នុងប្រទេសនេះ៕
ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ
មតិយោបល់