ព័ត៌មានអន្តរជាតិ

ប្រមុខការបរទេសសហភាពអឺរ៉ុប៖ សម្តែងការរំលែកទុក្ខបន្ទាប់ពីការបាញ់នៅក្លឹបរាត្រីក្នុងក្រុង Orlando

ប៊ែលហ្សិកៈ ប្រធានកិច្ចការបរទេសសហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini បានសម្តែងការរំលែកទុក្ខរបស់នាង បន្ទាប់ពីការវាយប្រហារ យ៉ាងឃោឃៅបំផុត ដែលបានសម្លាប់ជីវិតមនុស្សយ៉ាងច្រើន នៅក្លឹបរាត្រី ស្រឡាញ់ភេទដូចគ្នា ក្នុងទីក្រុង Orlando សហរដ្ឋអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។

តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប សម្រាប់កិច្ចការបរទេស និងគោលនយោ បាយសន្តិសុខ បានសរសេរនៅលើ Twitter របស់នាងថា« វាជាដំណឹង ដ៏អាក្រក់មួយ មកពីទីក្រុង Orlando ដែលចិត្ដរបស់យើងដក់ជាប់មនុស្ស ទាំងអស់របស់អាមេរិក ជាមួយនឹងរដ្ឋអាមេរិក»។

គួរបញ្ជាក់ដែរថា លោកអូបាម៉ា បានស្នើឲ្យមន្ត្រីសហព័ន្ធធ្វើការស៊ើបអង្កេតការ បាញ់ប្រហារនេះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន ៥០នាក់ និង ៥៣នាក់ផ្សេងទៀតរងរបួសនៅក្លិបរាត្រីស្រទ្បាញ់ភេទដូចគ្នា កាលពីថ្ងៃអាទិត្យ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃអាទិត្យ បានហៅការបាញ់ប្រហារនេះថា ជាសកម្មភាពភេរវកម្ម និង ជាទង្វើដ៏គួរឲ្យស្អប់បំផុត៕

មតិយោបល់