ព័ត៌មានជាតិ

រថយន្តកាមារី បើកបុកម៉ូតូ ប៉ើងធ្លាក់ក្នុងប្រឡាយ របួសមនុស្សម្នាក់

(បន្ទាយមានជយ៍)៖ មានករណីកគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង នៅម៉ោង០៣:៣០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នៅចំណុច ភូមិភ្នំរ៉ូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាមានជ័យ។

សាក្សី និងមន្ត្រីប៉ូលិស កន្លែងកើតហេតុ បានប្រាប់ Post News ឱ្យដឹងថា ករណីកគ្រោះថ្នាក់នេះ បង្ករឡើង រវាងរថយន្តកាមារី ចង្កូតឆ្វេង ពណ៍សំបកឳឡឹក ផ្លាកលេខ បាត់ដំបង 2A-6953 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របទិសគ្នា ពីត្បូងទៅជើង លុះមកដល់ចំណុចភូមិភ្នំរ៉ូង ឃុំបឹងបេង អ្នកបើកម៉ូតូ ក៏បត់ចូលផ្ទះ ក៏ត្រូវបានរថយន្ត បុកពីក្រោយប៉ើងធ្លាក់ក្នុងប្រឡាយ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ជនរងគ្រោះ ឈ្មោះវី ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ត្រូវបានបញ្ជូនមកសង្រោះ នៅមណ្ឌលសុខភាព ស្រុកសំពៅលូន។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួន បាត់ស្រមោល។

ក្រោយពីកើតហេតុ សមត្ថកិច្ច បានចុះទៅពិនិត្យ និងធ្វើការវាស់វែង យករថយន្ត និងម៉ូតូ មករក្សាទុក នៅអធិការដ្ឋាន ស្រុកម៉ាឡៃ រង់ចាំម្ចាស់រថយន្ត ចូលខ្លួនទៅដោះស្រាយ ជាមួយជនរងគ្រោះ តាមផ្លូវច្បាប់៕

photo_2016-04-18_20-13-34 photo_2016-04-18_20-13-39 photo_2016-04-18_20-13-41

មតិយោបល់