តួកគី: ទូរទស្សន៍តួកគី CNN Turk បានចេញផ្សាយឲ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះថា លោករដ្ឋក្រសួងយុត្តិធម៌តួកគី Bekir Bozdag បញ្ជាក់ថា អ្នកបើកយន្តហោះពីរនាក់ ដែលបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី កាលពីឆ្នាំ២០១៥ ត្រូវបានចាប់ខ្លួនពីបទចូលរួមក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា។
ដោយឡែក បើតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា នាយកដ្ឋានកិច្ចការសាសនារបស់តួកគី ក៏បានបណ្តេញបុគ្គលិកចំនួន ៤៩២នាក់ បន្ទាប់ពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាបានបរាជ័យកាលពីថ្ងៃសុក្រផងដែរ។
រីឯប្រព័ន្ធផ្សព្វផ្សាយរដ្ឋតួកគីរាយការណ៍ថា លោក Serkan Kivrak ប្រធានទីប្រឹក្សាកងទ័ពអាកាសរបស់លោក Erdogan ត្រូវបានឃុំខ្លួននៅសណ្ឋាគារមួយភាគខាងត្បូងតួកគី៕

មតិយោបល់