ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ករណីទារកកើតជំងឺ Zika លើកដំបូងនៅវៀតណាម

វៀតណាមៈ ក្រសួងសុខាភិបាលវៀតណាម បានរាយការណ៍ថា មានករណី microcephaly (ទារកកើតមកមានក្បាលតូច) មួយ ដែលបណ្ដាលមកពីវីរុស Zika ។ នេះបើយោងតាមរយៈ សារព័ត៌មាន abc ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦។

ករណីដែលបង្កឲ្យទារកអាយុបួនខែ មានសភាពបែបនេះ បន្ទាប់ពីម្តាយបានធ្វើរោគវិនិច្ឆ័យឃើញថា មានផ្ទុកមេរោគ Zika អំទ្បុងពេលនាងកំពុងមានផ្ទៃពោះ នៅភាគកណ្តាលខេត្ត Dak Lak។

អគ្គនាយកដ្ឋានការពារផ្នែកវេជ្ជសាស្ត្រ បាននិយាយថា ករណី microcephaly នេះ គឺដោយសារអត្រាខ្ពស់បំផុត ពាក់ព័ន្ធទៅនឹងវីរុស Zika ដែលទើបមានជាលើកដំបូងនៅក្នុងប្រទេសវៀតណាម៕

zika

មតិយោបល់