ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេស Ecuador បានកើនទ្បើង ៤១៣នាក់

(Ecuador)៖ រហូតមកទល់ពេលនេះ ចំនួនមនុស្សស្លាប់នៅប្រទេស Ecuador បានកើនទ្បើង ៤១៣នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៨ វ៉ិចទ័រ ដែលបានវាយប្រហារឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគពាយ័ព្យរបស់ប្រទេសនេះ។ នេះយោងតាមទីភ្នាក់ងារផ្សារព័ត៍មាន BREAKING NEWS ចេញផ្សាយមុននេះបន្តិច នៅព្រឹកថ្ងៃអង្គារ ទី១៩ខែមេសាឆ្នាំ២០១៦។បើតាមការឲ្យពីលោក Correa ប្រធានាធិបតីនៃប្រទេសនេះ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់អាចកើនឡើងដល់រាប់រយនាក់ បន្ទាប់ពីគ្រោះរញ្ជួយដីបណ្តាលឲ្យលំនៅដ្ឋាន និងហេដ្ឋាលរចនាសម្ព័ន្ធជាច្រើនបានដួលរលំ ហើយមួយចំនួនទៀតបានខ្ទេចខ្ទីអស់តែម្ដង៕

  

មតិយោបល់