អង់គ្លេសៈ ក្រុមអ្នកស្រាវជ្រាវជំងឺមហារីកប្រចាំចក្រភពអង់គ្លេស ( CRUK ) បានឲ្យដឹងថា ក្មេងជំទង់ជនជាតិអង់គ្លេស ដែលមានអាយុចាប់ពី ១១ ទៅ ១៨ ឆ្នាំ ជាមធ្យមបានផឹកភេសជ្ជៈ២៣៤ កំប៉ុងក្នុងមួយឆ្នាំ ដែលអាចបង្កឲ្យមានហានិភ័យជំងឺមហារីកនាពេលខាងមុខ ដោយផ្អែកលើទិន្នន័យពិសោធន៍ របស់នាយកដ្ឋានសុខាភិបាល និងទីភ្នាក់ងារស្តង់របបអាហារ ព្រមទាំងអាហាររូបត្ថម្ភអង់គ្លេស។ នេះបើយោងតាមរយៈ សារព័ត៌អង់គ្លេស The Guardian ចេញផ្សាយថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។
ការស្រាវជ្រាវនេះ បានបង្ហាញថា ការផឹកភេសជ្ជៈ ដែលមានផ្ទុកសារជាតិស្ករហួសកម្រិត អាចបង្កឲ្យកើតជំងឺធាត់ ក្នុងវ័យកុមារភាព ពុកធ្មេញ និងជំងឺទឹកនោមផ្អែមប្រភេទទី ២ និងជំងឺមហារីកផ្សេងៗនាពេលអនាគត។
លោកស្រី Alison Cox នាយក CRUK បានឱ្យដឹងថា ការបង់ពន្ធតិចលើភេសជ្ជៈមានជាតិស្ករ
វានឹងផ្តល់ឱកាសឲ្យក្រុមហ៊ុនផលិតភេសជ្ជៈ កាន់តែផលិតច្រើនជាងមុន ដូច្នោះហើយលោកស្រី បានដាក់សំណើរ ជូនរដ្ឋាភិបាលឲ្យពិចារណាលើការបង្កើនពន្ធស្ករ លើក្រុមហ៊ុនផលិតភេសជ្ជៈ ដើម្បីអាចកាត់បន្ថយការទទួលទាន ភេសជ្ជៈជាតិស្ករពីកុមារ និងយុវជន។
ការកាត់បន្ថយជាតិស្ករនៅក្នុងភេសជ្ជៈ អាចជួយឲ្យយុវជន និងកុមារមានសុខភាពល្អ និងជៀសផុតពីហានិភ័យជំងឺផ្សេងៗ៕
មតិយោបល់