ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ផ្ទុះគ្រាប់បែកលើរថយន្តក្រុង ក្នុងទីក្រុងយេរូសាឡឹមបានបណ្ដាលឲ្យមនុស្សចំនួន២១នាក់រងរបួស

(ទីក្រុងយេរូសាឡឹម)៖ បើតាមមន្ត្រីប្រទេសអ៊ីស្រាអែលបានឲ្យដឹងថា ការផ្ទុះមួយនៅលើរថយន្តក្រុងក្នុងទីក្រុងយេរូសាទ្បឹម ដែលបានបណ្ដាលឲ្យមនុស្សចំនួន ២១នាក់រងរបួស គឺពិតជាការបំផ្ទុះគ្រាប់បែកមួយមែន។នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៍មាន SKY NEWS ចេញផ្សាយមុននេះបន្តិច នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ឲ្យដឹងបន្ថែមថា បុរសម្នាក់បានរងរបួសធ្ងន់ នៅមិនទាន់អាចកំណត់អត្តសញ្ញាណបាននៅទ្បើយទេ ខណៈពេលនេះគាត់ត្រូវបានស្ថិតនៅក្រោមការរស៊ើបអង្កេតលើបទសង្ស័យការដាក់បំផ្ទុះគ្រាប់បែកលើរថយន្តក្រុងមួយ ដែលបានបណ្ដាលឲ្យរាលទៅឆេះរថយន្តដទៃទៀត។

ក្នុងនោះដែរអ្នកនាំពាក្យម្នាក់របស់លោក Nir Barkat អភិបាលក្រុងអ៊ីស្រាអែលនៅក្រុងយេរូសាឡឹមបាននិយាយថា ការផ្ទុះនៅក្នុងតំបន់ភាគនិរតីនៃទីក្រុងជិតទៅនឹងព្រំដែនជាមួយអ៊ីស្រាអែលកាន់កាប់នៅធនាគារWest គឺពិតជាការទម្លាក់គ្រាប់បែកមួយមែន បើទោះបីជាទំហំនៃការខូចខាតមានលក្ខណៈតូចក៏ដោយ៕

មតិយោបល់