ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង៖ ប្រធានាធិតីកូរ៉េខាងត្បូង ជាមនុស្សឆ្កួតជ្រូក គួរឲ្យស្អប់ខ្ពើម

(កូរ៉េខាងជើង)៖ នៅថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០១៦ នេះ អ្នកនាំពាក្យម្នាក់ បានចាប់ផ្ដើមការវាយប្រហារពាក្យសម្តីធ្ងន់ៗ ប៉ះពាល់កិត្តិយសផ្ទាល់ខ្លួន យ៉ាងគគ្លើនទៅលើប្រធានាធិបតីកូរ៉េខាងត្បូង ចំពោះលោកស្រី Park Geun-Hye ដោយនិយាយរិះគន់ថា៖ ” នាងជាស្ត្រីអាក្រក់គ្មានគូរប្រៀប ” ក្នុងចេតនាចង់បង្កសង្គ្រាម។

ការវាយប្រហារពាក្យសម្តីនេះ ត្រូវបានធ្វើទ្បើងដោយ គណៈកម្មាធិការបង្រួបបង្រួមសន្តិភាពនៃប្រទេសកូរ៉េ (កូរ៉េខាងជើង) ក្រោយពេលដែលលោកស្រី Park បានចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខ នុយក្លេអ៊ែរ កាលពីសប្ដាហ៍មុន ដែលបានទទួលស្វាគមន៍ ដោយលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដែលកិច្ចប្រជុំនេះ បានផ្ដោតសំខាន់ទៅលើការថ្កោលទោស ចំពោះអាវុធ នុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង។

ក្នុងនោះដែរ អ្នកនាំពាក្យម្នាក់ របស់គណៈកម្មាធិការបង្រួបបង្រួមសន្តិភាពនៃប្រទេសកូរ៉េ បានព្រលយពាក្យសម្តីបន្ថែមទៀតថា៖ ” ឥរិយាបថ និងអនុសាសន៍របស់លោកស្រី Park ក្នុងជំនួបកំពូលនេះ ស្រដៀងទៅនឹង មនុស្សកើតជំងឺឆ្កួតជ្រូក គួរឲ្យស្អប់ខ្ពើម “៕

36395612_-_17_10_2015_-_usa_south_korea_obama_park

មតិយោបល់