ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស៊ីរីចោទប្រកាន់ការវាយប្រហារតាមផ្លូវអាកាសរបស់បារាំងសម្លាប់ជនស៊ីវិល១២០នាក់

ស៊ីរីៈយោងតាមការលើកឡើងរបស់ទីភ្ញាក់ងារព័ត៌មាន SANA បានឲ្យដឹងថា សួងការបរទេសរបស់ប្រទេសស៊ីរីកាលពីថ្ងៃអង្គារបានជម្រុញឲ្យអង្គការសហប្រជាជាតិថ្កោលទោសលើការវាយប្រហារតាមផ្លូវអាកាសរបស់បារាំង ដែលបានទម្រង់ទិសដៅឈ្ពោះទៅកាន់ទីក្រុងមួយក្នុងភាគខាងជើង​នៃប្រទេសស៊ីរី​ដែលបានសម្លាប់ជនស៊ីវិលអស់១២០នាក់។នេះបើតាមការចុះផ្សាយរ​បស់សារព័ត៌ស៊ីនហួនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។

ក្រសួងមួយនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថាយន្តហោះចម្បាំងរបស់បារាំងដែល​ជាផ្នែកមួយរបស់កងកម្លាំងចម្រុះប្រឆាំងភេរវករដឹកនាំដោយសហរដ្ឋអាមេរិក បានវាយប្រហារភូមិTukhan al-Kubra ដែលស្ថិតនៅតំបន់ជនបទភាគខាងជើងនៃក្រុង Manbej ក្នុងខេត្ត Aleppo កាលពីព្រឹកថ្ងៃអង្គារ ដែលបង្ករឲ្យមានការសម្លាប់រង្គាលបង្ហូរឈាមមួយប្រឆាំងនឹងជនស៊ីវិលនៅទីនោះ។

នៅក្នុងការលើកឡើងនោះក៏បានបញ្ជាក់ដែរថា ជនស៊ីវិលដែលបានសម្លាប់ចំនួន ១២០នាក់នោះ មានក្មេង ស្ត្រី និងមនុស្សចាស់ជរា៕

មតិយោបល់