អាល្លឺម៉ង់ៈ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៅរដ្ឋ Hesse លោក Thomas Schaefer កាលពីថ្ងៃអាទិត្យ បានធ្វើអត្តឃាតសម្លាប់ខ្លួនឯង ចំពេលមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវិធីស្រាស្រ្តទប់ទល់ នឹងការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច នៅក្នុងប្រទេសអាល្លឺម៉ង់។
នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។
លោក Schaefer មានអាយុ ៥៤ ឆ្នាំ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្បែរកំណាត់ផ្លូវដែកមួយ កាលពីថ្ងៃសៅរ៍។ ការិយាល័យរដ្ឋអាជ្ញានៃតុលាការទីក្រុង Wiesbaden បានឱ្យដឹងថា ពួកគេជឿថា លោក Thomas Schaefer បានស្លាប់ ដោយសារការធ្វើអត្តឃាត។
ពាក់ព័ន្ធនឹងដំណឹងនេះ អភិបាលរដ្ឋ Hesse លោក Volker Bouffier បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពិតជាមានការតក់ស្លុតជាខ្លាំង សម្រាប់ដំណឹងដ៏ក្រៀមក្រំមួយនេះ ដែលវារឿងដ៏អាក្រក់បំផុត បានកើតឡើងនាពេលនេះ៕
មតិយោបល់