អាមេរិកៈចៅហ្វាយក្រុងនៃទីក្រុងតូចមួយនិងជាតួកំប្លែងជើងចាស់របស់អាមេរិក ត្រូវបានគេចោទប្រកាន់កាលពីថ្ងៃអង្គារពីបទល្មើសចំនួន៤ករណី ក្នុងនោះរួមញ្ចូលទាំងការក្លែងបន្លំសន្លឹកឆ្នោត និងលួចរបស់ការិយាល័យផងដរ។
សេចក្តីប្រកាសរបស់ការិយាល័យសវនកររដ្ឋ បានធ្វើការស៊ើបអង្កេតរយៈពេលមួយខែទៅលើចៅហ្វាយក្រុងHillsboro មកពីគណបក្ស Republican Hillsboro លោក Drew Hastings ដោយរាជអាជ្ញាពិសេសទទួលការតែងតាំងពីចៅក្រមទីក្រុង Highland រដ្ ឋអូហាយ៉ូ។ ករណីទាំងនោះរួមបញ្ចូលទាំងការលួច និងការរុះរើកំណត់ត្រា។
យ៉ាងណាក៏ដោយ លោក Hastings បាននិយាយថាលោកមិនបានធ្វើអ្វីខុសទេហើយមានចម្ងល់នៅពេលដែលលោកបានទទួលដីកាចោទប្រកាន់ ខណៈពេលកំពុងទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានមួយ។
លោក Hastings បាននិយាយថា: «ខ្ញុំមានកំហុសតែមួយគត់គឺការព្យាយាមធ្វើជាតំណាងប្រជាពលរដ្ឋរបស់យើងដោយគ្មានការយល់ព្រមពីរចនាសម្ព័ន្ធនយោបាយមួយដែលបានបង្កើតឡើងនេះ»។
ក្នុងចំណោមការចោទប្រកាន់ដែលត្រូវពិនិត្យអង្កេតមាន ការប្រើប្រាសធុងសំរាមក្នុងទីក្រុង Hillsboro ផ្ទាល់ខ្លួនមិនសមស្រប ការបង្វិលសងប្រាក់ថ្លៃសាងសង់៥០០ដុល្លារដែលគាត់បានទទួល និងការក្លែងបន្លំប័ណ្ណបោះឆ្នោតទាក់ទងនឹងការស្នាក់នៅរបស់ប្រជាពលរដ្ឋ៦៦០០នាក់ ក្នុងទីក្រុងជាទីកន្លែងដែលគាត់មានផ្ទះល្វែងមួយនៅតំបន់ទីប្រជុំជន។
លោកបានហៅការស៊ើបអង្កេតមួយដោយហេតុផលនយោបាយថា”ប្រមាញ់មេធ្មប់” និងជាការខ្ជះខ្ជាយប្រាក់បង់ពន្ធ៕
មតិយោបល់