ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ពួកសកម្មប្រយុទ្ធអ៊ីស្លាមកាត់ក្បាលក្មេងអាយុ១១ឆ្នាំដោយចោទថាជាក្រុមចារកម្ម

រុស្ស៊ីៈ យោងតាមសារព័ត៌មានរបស់រុស្ស៊ីបានឲ្យដឹងថានៅព្រឹកថ្ងៃទី២០ ខែកក្កដានេះថា ក្មេងប្រុសម្នាក់ដែលគេសន្និដ្ឋានថាមានអាយុមិនលើស១២ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន ដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដោយបានអះអាងថាក្មេងប្រុសម្នាក់នោះជាក្រុមសកម្មប្រយុទ្ធរបស់កងពលតូច Liwaa Al Quds ប៉ាលីស្ទីន។

អ្នកប្រយុទ្ធមកពីក្រុមសកម្មប្រយុទ្ធស៊ីរីគាំទ្រដោយសហរដ្ឋអាមេរិកត្រូវបានគេថតវីដេអូកាត់ក្បាល់ក្មេងម្នាក់អាយុប្រហែល ១១ឆ្នាំ យ៉ាងសាហាវ។ នៅក្នុងវីដេអូបានថតរូបក្រុមអ្នកប្រយុទ្ធ Nour al-Din al-Zenki នៅខាងក្រោយរថយន្តមួយ ជាមួយនឹងក្មេងម្នាក់ដែលពួកគេបញ្ជាក់ថា ជាទាហ៊ាន al-duds គាំទ្រកងកម្លាំងស៊ីរីរបស់លោកប្រធានាធិបតី Bashar al-Assad ។

អ្នកប្រយុទ្ធម្នាក់បានស្រែកថា “Allahu Akbar” មានន័យថា “ព្រះជាម្ចាស់ដ៏អស្ចារ្យ” ក្រោយពេលយកកូនកាំបិតអារបំពង់កក្មេង ហើយកាត់ផ្តាច់ក្បាលរបស់ក្មេងនោះនៅក្នុងជំរុំជនភាសខ្លួនប៉ាលីស្ទីនក្នុងភាគខាងជើងនៃខេត្ត Aleppo ប្រទេសស៊ីរី៕

https://youtu.be/OR3ma_1yS2g

មតិយោបល់