ស៊ីរីៈ ការសម្លាប់យ៉ាងរង្គាល ក្នុងឧក្រិដ្ឋកម្មសង្រ្គាម ដោយការវាយប្រហារ តាមផ្លូវអាកាសរបស់អាមេរិក នៅខេត្តអាឡេប៉ូប្រទេសស៊ីរី បានសម្លាប់ជនស៊ីរីពី ១៦០ ទៅដល់ ២៥០នាក់។ នេះបើយោតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។
ក្នុងឧបហេតុនេះផងដែរ ក្រសួងការបរទេសរបស់ស៊ីរី កាលពីថ្ងៃអង្គារ បានជម្រុញឲ្យអង្គការសហប្រជាជាតិ ថ្កោលទោសលើការវាយប្រហារ តាមផ្លូវអាកាសយន្តហោះចម្បាំងរបស់បារាំង ដែលជាផ្នែកមួយ របស់កងកម្លាំងចម្រុះប្រឆាំងភេរវករដឹកនាំដោយសហរដ្ឋអាមេរិក បានវាយប្រហារនៅភូមិTukhan al-Kubra ស្ថិតក្នុងតំបន់ជនបទភាគខាងជើងនៃក្រុង Manbej នៃខេត្តអេទ្បេប៉ូ៕
https://youtu.be/ox4VMyzshfs
មតិយោបល់