ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ទទួលពាក្យសុំលាលែងពីតំណែងរបស់រដ្ឋមន្ត្រីថ្មី៥រូប

អ៊ីរ៉ាក់ៈ ប្រភពពីមន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi បានទទួលពាក្យសុំលាលែងពីតំណែង របស់រដ្ឋមន្ត្រីថ្មី៥នាក់បន្ថែមទៀត។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៦។

ប្រភពបន្តថាលោករដ្ឋមន្ត្រីបានបញ្ចាឲ្យទទួលពាក្យសុំលាលែងពីតំណែងរបស់រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ក្រសួងផ្គត់ផ្គង់ប្រេង ក្រសួងលំនៅដ្ឋាននិងសំណង ក្រសួងធនធានទឹកនិងឧស្សាហកម្ម ក្រសួងមហាផ្ទៃដែលបានប្រកាសនាពេលមុន។

ប៉ុន្តែការផ្លាស់ប្តុរតំណែងមន្ត្រីទាំងនោះ អាចជាបញ្ហាចម្បង គឺលោកនាយករដ្ឋមន្ត្រី Abadi ត្រូវជួបការលំបាកដើម្បីឈ្នះការអនុម័តពីសភាសូម្បីរដ្ឋមន្ត្រីភាគតិចដែលទាក់ទងនឹងក្រសួងផ្តត់ផ្គង់ប្រេង និងក្រសួងមហាផ្ទៃ ដែលក្រសួងទាំងពីនេះ មានអំណាចបំផុតនៅក្នុងប្រទេសមួយនេះ៕

មតិយោបល់