ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អូស្ត្រាលី៖ បំណែកដែលអាចជារបស់ MH ៣៧០ ត្រូវបញ្ជូនទៅម៉ាឡេស៊ី ដើម្បីបន្តការត្រួតពិនិត្យ

(កង់បេរ៉ា)៖ បំណែកសង្ស័យថាជារបស់យន្តហោះម៉ាឡេស៊ី MH ៣៧០ ដែលបានបាត់ខ្លួន ជាងពីរឆ្នាំមកនេះ ត្រូវបានគេធ្វើការបញ្ជូនទៅកាន់ប្រទេសម៉ាឡេស៊ីហើយ ក្រោយពី ការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី (ATSB) បានធ្វើការអង្កេតលើកទីមួយរួចរាល់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។

បំណែកខាងលើនេះ ត្រូវបានរកឃើញនៅឆ្នេរសមុទ្រនៃប្រទេស Mozambique ស្ថិតនៅតំបន់អាហ្វ្រិកខាងត្បូង កាលពីខែមីនា ហើយក្រោយមកត្រូវបាន ATSB យកមកធ្វើការត្រួតពិនិត្យ និង ត្រៀមធ្វើការសន្និដ្ឋានជាចុងបញ្ចប់ នៅពេលបញ្ជូនមកកាន់ ប្រទេសម៉ាឡេស៊ី ថាជារបស់ MH៣៧០ មែនឬក៏មិនមែន។

គួរបញ្ជាក់ថា យន្តហោះម៉ាឡេស៊ី ដែលមានជើងហោះហើរ MH៣៧០ បានបាត់ដំណឹងកាលពីថ្ងៃ ទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយនឹងមនុស្សជិះ ២៩៨នាក់ ហើយបើតាមការសន្និដ្ឋាននោះ យន្តហោះបានវង្វេងទិស ទៅធ្លាក់នៅភាគខាងត្បូងនៃមហាសមុទ្រឥណ្ឌា៕

photo_2016-04-19_09-43-18photo_2016-04-19_09-43-20

មតិយោបល់