ព័ត៌មានជាតិ

២ករណីក្នុងថ្ងៃតែមួយ សមត្ថកិច្ចឃាត់ខ្លួនព្រះសង្ឃពាក់ព័ន្ធគ្រឿងញៀន

កំពត: កាលពីវេលាម៉ោង៩និង៤០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ចុះបង្រ្កាបករណីប្រើប្រាស់សារធាតុញៀន ២ករណីដែលមានទីតាំងផ្សេង ក្នុងថ្ងៃតែមួយ ឃាត់ជនសង្ស័យ៥នាក់ ក្នុងនោះមានព្រះសង្ឃ៤អង្គ នៅទីតាំងវត្តដងទង់ថ្មី ក្នុងភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។

ករណីទី១ឈ្មោះ លី ចន្ធី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាសង្ឃ ២-ឈ្មោះ សែម វណ្ណ: ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាសង្ឃ រស់នៅភូមិ-ឃុំកើតហេតជាមួយគ្នា ម្នាក់ទៀតឈ្មោះ សួន សីហា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិត្រពាំងឈូក ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត ។

ករណីទី២ បង្រ្កាបជនសង្ស័យបាន២នាក់ទៀតនៅចំណុចវត្តក្រាំងស្បូវ ស្ថិតនៅភូមិក្រាំងស្បូវ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ទី១ ឈ្មោះ កុច ចាន់ពិសិទ្ធិ ភេទ ប្រុស អាយុ ២០ឆ្នាំ នៅភូមិគោកអំពៅ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ជាសង្ឃ ទី២ឈ្មោះ មឿន វិច្ឆិកា ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិតាឡង់ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត ជាសង្ឃ ។

ក្រោយកើតហេតុជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់