តួកគី: លោកប្រធានាធិបតីទួរគី Recep Tayyip Erdogan កាលថ្ងៃពុធនេះបានប្រកាសរដ្ឋ ក្នុងភាពអាសន្នសម្រាប់រយៈពេលបីខែ បន្ទាប់ពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយបានបរាជ័យកាលពីថ្ងៃទី១៥ ខែកក្កដា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី២១ កក្កដា ឆ្នាំ២០១៦នេះ។
លោក Erdogan បានថ្លែងនៅក្នុងសន្និសីទកាសែតមួយបន្ទាប់ពីលោកបានដឹកនាំកិច្ចប្រជុំជាមួយគណៈរដ្ឋមន្ត្រីថា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្ដិសុខជាតិ យើងបានសម្រេចចិត្តដើម្បីស្នើដ្ឋាភិបាលឱ្យប្រកាសស្ថានភាពគ្រាអាសន្ន បើយោងតាមមាត្រា ១២០ នៃរដ្ឋធម្មនុញ្ញ។ ដូច្នេះគណៈរដ្ឋមន្ត្រីបានសម្រេចចិត្តក្នុងការប្រកាសភាពអាសន្នរយៈពេលបីខែ
។
លោកបានបន្ថែមថា ការអនុវត្តនេះគឺមិនប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ, ច្បាប់និងសេរីភាពនោះទេ។ ផ្ទុយទៅវិញ វាអាចការការពារ, ពង្រីកនិងពង្រឹងតម្លៃនីតិរដ្ឋឡើងវិញ។ការប្រកាសរដ្ឋក្នុងគ្រាអាសន្នមានបំណងចាត់វិធានការ ដើម្បីលុបបំបាត់ហានិភ័យដែលបានប្រឆាំងនឹងសិទ្ធិនិងសេរីភាពរបស់ពលរដ្ឋ, ប្រជាធិបតេយ្យ, ច្បាប់នីតិរដ្ឋក្នុងប្រទេសរបស់យើង ដែលនៅក្នុងវិធានការដែលមានប្រសិទ្ធិភាពនិងយ៉ាងឆាប់រហ័សបំផុត។
លោកប្រធានាធិបតីបានអំពាវនាវឱ្យប្រទេសនេះមិនមានការព្រួយបារម្ភដោយនិយាយថា ពួកគេបានយកវិធានការចាំបាច់រួមទាំងសេដ្ឋកិច្ច។ ការប្រកាសរដ្ឋនៅក្នុងគ្រាអាសន្ននេះនឹងចូលជាធរមាន បន្ទាប់ពីបានអនុម័តនៅសភា។
សូមបញ្ជាក់ថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះបានបរាជ័យដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ថ្ងៃទី១៥ កក្កដា យ៉ាងហោចណាស់ មនុស្សចំនួន ២៩០នាក់ ក្នុងនោះមានជាង ១០០នាក់ រួមគំនិតធ្វើរដ្ឋប្រហារ ត្រូវបានសម្លាប់៕
មតិយោបល់