សេអ៊ូលៈ អភិបាលក្រុង សេអ៊ូល លោក Park Won-soon នៅថ្ងៃចន្ទនេះ បានជំរុញឲ្យលោកស្រីប្រធានាធិបតី ផាក គឿនហេ ត្រូវចុះចេញពីតំណែងជាបន្ទាន់ ដើម្បីឲ្យប្រទេសអាចមានឱកាសបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីបាន។
យោងតាមសារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន The Korea Times លោក Park Won-soon អភិបាលក្រុង ដែលគេចាត់ទុកជាបេក្ខជនដែលមានសក្តានុពលម្នាក់ ចំពោះការប្រកួតប្រជែងជាមួយលោក Cheong Wa Dae នៅឆ្នាំក្រោយនេះ គឺបាននិយាយថា ជំនឿចិត្តរបស់សាធារណជនចំពោះលោកស្រីប្រធានាធិបតី គឺវាបានសឹករិចរិលទៅហើយ វាមិនអាចទៅរួចនោះទេចំពោះលោកស្រីដែលចង់ដឹកនាំកិច្ចការទាំងក្នុងស្រុក និងក្រៅប្រទេសនោះ។
សូមជំរាបផងដែរថា លោកអភិបាលក្រុង សេអ៊ូល Park Won-soon គឺជាបាតុករម្នាក់ក្នុងចំណោមបាតុករមួយលាននាក់ ដែលបានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង សេអ៊ូល របស់កូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍ ដើម្បីទាមទារឲ្យលោកស្រី ផាក គឿនហេ លាលែងចេញពីតំណែងឲ្យបានឆាប់។ នេះគឺជាការតវ៉ាយ៉ាងធំបំផុតមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីប្រជាធិបតេយ្យងើបឡើងក្នុងប្រទេសនេះកាលពីខែមិថុនា ឆ្នាំ១៩៨៧៕
មតិយោបល់