(ភ្នំពេញ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រារព្ធពិធីបើកវគ្គបំប៉ននាយទាហាន កងរាជអាវុធហត្ថ ថ្នាក់ឧត្តមសេនីយ៍ ឆ្នាំ២០១៦ ដោយមានការចូលរួមពី លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ នាយកសាលា នាយអាវុធហត្ថថ្នាក់ឧត្តមសេនីយ៍ដែលជាសិក្ខាកាមជាច្រើនរូបផងដែរ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ។
យោងតាមផែនការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស លេខៈ១២\២០១៦ ផក. ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ មានសិក្ខាកាមចំនួន២៩រូប មកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថផ្ទៃប្រទេស ១៣រូប សាលាកំបូល ២រូប មជ្ឈមណ្ឌលភ្នំជុំរាយ ២រូប និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត ១២រូប។
កម្មវិធីរៀនសូត្រសម្រាប់វគ្គនេះមានរយៈពេលសរុបចំនួន១០១ថ្ងៃ ស្មើនឹង៦០៦ម៉ោង ដោយចាប់ផ្តើមពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦៕
មតិយោបល់