ព័ត៌មានជាតិ

Bill Gates: អ្នកប្រើប្រាស់ខកចិត្ត ព្រោះ iPad មិន​គ្រប់​លក្ខណៈ​ជា​កុំព្យូទ័រ

Bill Gates: អ្នកប្រើប្រាស់ខកចិត្ត ព្រោះ iPad មិនគ្រប់លក្ខណៈជាកុំព្យូទ័រ
Bill Gates: អ្នកប្រើប្រាស់ខកចិត្ត ព្រោះ iPad មិនគ្រប់លក្ខណៈជាកុំព្យូទ័រ

អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Bill Gates បានប្រើពាក្យស៊កសៀត​​ដោយផ្ទាល់ចំពោះ iPad របស់ក្រុមហ៊ុន Apple ថា អ្នកប្រើប្រាស់មានការខកចិត្ត ដោយសារតែ iPad មិនមានមុខងារមិនគ្រប់គ្រាន់ឲ្យដូចទៅនឹងកុំព្យូទ័រ។

លោក Bill Gates បាននិយាយទៅកាន់ CNBC របស់សហរដ្ឋអាមេរិកថា អ្នកប្រើប្រាស់បាន​ខកចិត្តចំពោះ Keyboard និងការប្រើប្រាស់កម្មវិធីមួយចំនួន តួយ៉ាងដូចជា Microsoft Office។ គាត់បានបន្ថែមទៀតថា Tablet ដូចជា iPad គួរតែមានច្រើនជាងនេះ អ្នកប្រើប្រាស់ជាច្រើនមានការខកចិត្តដោយមិនអាចវាយបាន មិនអាចបង្កើតឯកសារថ្មីបាន ព្រោះតែ​មិនមាន Office។

គួរបញ្ជាក់ផងដែរថា លោក Bill Gates បានផ្តល់យោបល់ថា ឧបករណ៍ដែល​ត្រឹមត្រូវមាន​លក្ខណៈ​​​ដូចទៅនឹងកុំព្យូទ័រ គឺ Microsoft Surface ដែលមានប្រព័ន្ធដំណើរការដូច កុំព្យូទ័រ Desktop កម្មវិធីក៏មានលក្ខណៈស្រដៀងគ្នា រួមទាំង Keyboard ផងដែរ៕

មតិយោបល់