ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ព្រលានយន្តហោះនៃខេត្ត Kumamoto ដំណើរការឡើងវិញបន្ទាប់ពី រងគ្រោះរញ្ជួយដី

(តូក្យូ)៖ ព្រលានយន្តហោះនៅភាគនិរតីនៃខេត្ត Kumamoto ដែលបានរងគ្រោះដោយរញ្ជួយដី របស់ជប៉ុន បានបើកការហោះហើរសាជាថ្មី សម្រាប់ពាណិជ្ជកម្មរបស់ខ្លួននៅព្រឹកថ្ងៃអង្គារនេះ ជាមួយនឹងជើងហោះហើរ ចេញដំណើរពីព្រលានយន្តហោះក្នុងតំបន់ ដែលមានគ្រោះមហន្តរាយ នៅវេលាម៉ោងប្រហែលជា ៦និង០០នាទីព្រឹក។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព៌ត័មាន ចិនស៊ិនហួចេញផ្សាយនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦។

ប្រតិបត្ដិការបន្តជើងហោះហើរ សម្រាប់ពាណិជ្ជកម្មដំបូងនៅព្រលានយន្តហោះនេះ គឺចាប់តាំងពីក្នុងតំបន់នេះ បានជួបគ្រោះរញ្ជួយដីដ៏ធំចំនួនពីរលើកកាលពីថ្ងៃសៅរ៍ និងព្រហស្បតិ៍ សប្តាហ៍មុន ដែលបានបណ្ដាលឲ្យរងផលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្សរាប់រយនាក់ បន្ទាប់ពីការកើតហេតុការណ៍នេះរួច។

គួរបញ្ជាក់ថា សម្រាប់ជើងហោះហើរថ្មីនេះ ត្រូវបានគេដឹងថានៅមានបញ្ហាទាក់ទង នឹងប្រព័ន្ធ ដោះស្រាយផ្នែកឥវ៉ាន់នៅទ្បើយ ដែលជាហេតុនាំឲ្យមានការពន្យារពេលការហោះហើរទៅក្រៅស្រុក។ នេះបើតាមការឲ្យដឹងពីអ្នកចាត់ការនៅព្រលានយន្តហោះ ៕

photo_2016-04-19_10-42-17 photo_2016-04-19_10-42-18

មតិយោបល់