ឥណ្ឌាៈ រដ្ឋាភិបាលឥណ្ឌា បាននិយាយថា ពលរដ្ឋខ្លួនជាង ៦.៥០០ នាក់ កំពុងជាប់គុកនៅក្នុងប្រទេសចំនួន ៧៥ ដោយក្នុងនោះតួលេខអ្នកជាប់គុកឥណ្ឌាច្រើនជាងគេ នៅអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។
រដ្ឋមន្រ្តីការបរទេស លោក VK Singh បានប្រាប់ឲ្យដឹងថា ពលរដ្ឋឥណ្ឌាសរុបចំនួន ៦.៥៦៧ នាក់ កំពុងឃុំខ្លួននៅបរទេស និង ៣៥៤ នាក់ទៀត នឹងត្រូវរង់ចាំការធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីរួចពីការកាត់ទោសរបស់ពួកគេ។
លោកបានបន្ថែមថា ” ប្រជាជនឥណ្ឌា ១.៨៩៦ នាក់ ត្រូវបានឃុំខ្លួននៅអារ៉ាប៊ីសាអូឌីត ៧៦៤នាក់នៅអារ៉ាប់រួម ៦១៤ នាក់នៅប្រទេសនេប៉ាល់ ៥៩៥ នាក់នៅអាមេរិក និង ៥១៨ នាក់ទៀត នៅក្នុងប្រទេសប៉ាគីស្ថាន”។
បើយោងតាមរដ្ឋមន្រ្តីក្រសួងនេះ បាននិយាយថា ប្រជាជនឥណ្ឌាសរុប ៣២៥ នាក់ ជាប់ក្នុងពន្ធនាគារគុយវ៉ែត ២៩៣ នាក់ នៅម៉ាឡេស៊ី ២៣៥ នាក់ នៅប្រទេសបារ៉ែន និង ១៤៧នាក់ទៀត ក្នុងប្រទេសសិង្ហបុរី៕
មតិយោបល់