ឥណ្ឌាៈ ប្រទេសឥណ្ឌាបាននិយាយថា ខ្លួនបាននាំចូលអ៊ុយរ៉ាញ៉ូម៦០០តោន ពីប្រទេស រុស្ស៊ី និងប្រទេសកាណាដាកាលពីឆ្នាំមុនដើម្បីជំរុញឱ្យមានរោងចក្រនុយក្លេអ៊ែរ នៅក្នុង ប្រទេសនេះ។
រដ្ឋមន្រ្តីក្រសួងថាមពលអាតូមិក ថ្មីថ្មោងរបស់ឥណ្ឌា លោកJitendra Singh បាននិយាយថា អ៊ុយរ៉ានីញ៉ូត្រូវបាននាំចូលពីបណ្តាប្រទេសទាំងនោះ នៅក្រោមកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរស៊ីវិលរវាងប្រទេសទាំងពីរ។
លោកបានប្រាប់សភាកាលពីថ្ងៃពុធថា «ប្រទេសឥណ្ឌាបាននាំចូលអ៊ុយរ៉ាញ៉ូមជាង ៣៤៥តោនពីប្រទេសរុស្ស៊ី និង ២៥០តោនពីប្រទេសកាណាដាក្នុងអំឡុងឆ្នាំ ២០១៥-២០១៦ “។
លោកបានបន្ថែមថា: “ប្រទេសឥណ្ឌាបាននាំចូលអ៊ុយរ៉ាញ៉ូម ២៩៧ តោននៃកាលពីឆ្នាំ ២០១៤-២០១៥ ផងដែរពី ក្រុមហ៊ុន TVEL សាខាសម្ព័ន្ធ Rosatom របស់សាជីវកម្មថាមពលអាតូមិកគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសរុស្ស៊ីមួយ” ។
ថាមពលនុយក្លេអ៊ែរគឺជាប្រភពថាមពលធំទីបួននៅក្នុងប្រទេសឥណ្ឌាបន្ទាប់ពីអគ្គិសនីកំដៅ, វារីអគ្គិសនី និងប្រភពកែច្នៃប្រើប្រាស់ឡើងវិញ។
បច្ចុប្បន្នសមាសភាគនៃការផលិតថាមពលនុយក្លេអ៊ែររបស់ប្រទេសឥណ្ឌាគឺស្ថិតនៅក្រោម៣ ភាគរយនៃថាមពល ៦០០០ មេហ្គាវ៉ាត់។ នៅក្នុងឆ្នាំ ២០៣២២, ឥណ្ឌារំពឹងថានឹងអាចបង្កើនដល់ ៤៥០០០ មេហ្គាវ៉ាត់នុយក្លេអ៊ែរអាស្រ័យទៅលើការផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូម៕
មតិយោបល់