ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្នងការភ្នំពេញព្រមានមន្រ្តីនគរបាលចរាចរណ៍ ដែលយកលុយក្រៅប្រព័ន្ធ

(​ភ្នំពេញ) ៖ មន្រ្តីនគរបាលចរាចរណ៍មួយចំនួន ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ លោក ជូន សុវណ្ណ ព្រមាននិងស្តីបន្តោស ក្រោយពីមានការរិះគន់​ពី​ប្រជាពលរដ្ឋ ដែលយកលុយក្រៅប្រព័ន្ធច្បាប់ ។
លោក ជូន សុវណ្ណ បានលើកឡើងថា ​នគរបាល​ចរាចរណ៍​មួយ​ចំនួន​អាច​នឹង​មាន​ការ​ឲ្យ​ឈរជើង ឬបណ្ដេញ​ចេញពី​ជួរ​កង​កម្លាំង​គរ​បាល ប្រសិនបើ​នគរបាល​ចរាចរណ៍​នោះ ប្រើ​អំណាច​របស់​ខ្លួន ហៅ​អ្នក​ធ្វើ​ដំណើរ​ខុសច្បាប់ មក​គំរាម​ទារ​ប្រាក់​ក្រៅ​កំ​រ៉ៃ​សេវា​ខុសច្បាប់ ​និង​មិន​ចេញ​វិក្កយបត្រ​​ផាក​ពិន័យ​ទៅ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ខុសច្បាប់​ទាំងនោះ​។
​​​នៅ​ក្នុង​ឱកាស​បូកសរុប​ការងារ​ថែរក្សា​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​រយៈពេល​៤​ថ្ងៃ​នៃ​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ នា​ព្រឹក​ថ្ងៃ​ទី​១៨ មេសា​ម្សិលមុិញ នេះ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នាយ​ឧ​ត្ត​ម​សេនីយ៍​ ជួន សុវណ្ណ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានថ្លែងទៀត​ថា ​ចាប់​ពី​ពេល​នេះ ​ទៅ​សម្រាប់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នឹង​ដាក់​ពង្រាយ​កង​តម្រួត​បទបញ្ជា​បន្ថែម​ទៀត ពិសេស​ដាក់​នៅ​តាម​ផ្លូវ​ខ្វែង ដើម្បី​ត្រួតពិនិត្យ​ទៅលើ​សកម្មភាព​របស់​ក​ង​កម្លាំង​នគរបាល​ចរាចរណ៍​ទាំងនោះ ដែល​បាន​ធ្វើ​សកម្មភាព​ជាច្រើន ដូចជា ការ​មិន​គោរព​ច្បាប់ មិន​គោរព​បទបញ្ជា មិន​គោរព​វិន័យ​នគរបាល​ធ្វើ​ឲ្យ​កិត្តិយស​របស់​នគរបាល​ទាំងមូល​មានការ​ធ្លាក់​ចុះ និង​ធ្វើ​ឲ្យ​មានការ​អាក់អន់ចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​។​
​​​​​​ភាព​កំហុស​ខុសឆ្គង​មួយ​ចំនួន​របស់​កង​កម្លាំង​នគរបាល​ចរាចរណ៍​ដែល​ប្រចាំការ​នៅ​តាម​ដង​ផ្លូវ​មួយ ចំនួន​ត្រូវ​បាន​គេ​ឃើញ​មាន​ដូច​ជា កង​កម្លាំង​នគរបាល​ចរាចរណ៍​ខ្លះ​មាន​ឯកសណ្ឋាន​ការ​ស្លៀកពាក់​មិនបាន​ត្រឹមត្រូវ នគរបាល​ខ្លះ​ជិះ​ម៉ូតូ​គ្មាន​ស្លាក​លេខ គ្មាន​កញ្ចក់ គ្មាន​ពាក់​មួកសុវត្ថិភាព ខ្លះ​និយាយ​បំ​ភ្លើ​ស​ប្រាសចាក​ពី​ច្បាប់ និង​មានការ​គំរាម​ទារ​ប្រាក់​ក្រៅ​កំ​រ៉ៃ​សេវា ដោយ​មិន​ចេញ ​វិក្កយបត្រ​​ផាក​ពិន័យ​ជាដើម​ ។

  
  
  
  
  
  
  
  
  
  
  
  

មតិយោបល់