បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានធ្វើការបង្ក្រាបករណីរក្សាទុក ជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់ ១លើក ឃាត់ខ្លួនជនសង្ស័យ២នាក់ ។
ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានធ្វើនៅចំណុចផ្ទះសំណាក់យីហោ ឡឺវែល (Level) បន្ទប់លេខ៣១១ ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានអោយដឹងថា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦និង២០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះកិច្ចប្រតិបត្តិការបង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែងឃាត់ខ្លួនឈ្មោះ យ៉ែម រិទ្ធីយ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង និងឈ្មោះ ជុំ ពិសី ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យករួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០១ថង់ និងសម្ភារមួយចំនួនទៀត ។
ករណីនេះ កម្លាំងជំនាញបានបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ ៕
មតិយោបល់