ភ្នំពេញៈ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ខាន់ មេទ្រី អាយុ២៣ឆ្នាំបន្ទាប់ពីព្យាយាមរត់គេចខ្លួន បានមួយរយៈ ពាក់ព័ន្ធសំណុំរឿងរំលោភសេពសន្ថវៈ លើបងប្អូនស្រី បង្កើត កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះអង្គការស្កុត ស្ថិតក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ការឃាត់ខ្លួននេះ ដោយយោងតាមពាក្យបណ្តឹង របស់យុវតីរងគ្រោះពាក់ព័ន្ធ នឹងករណីបងប្រុសបង្កើត រំលោភប្អូនស្រីចំនួន២នាក់ និងបងស្រីបង្កើតម្នាក់ បានសម្រេចជាច្រើនដង ។
ដោយនៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ គ្រាដែលជនសង្ស័យ បានមកសួសុខទុក្ខបងស្រី ដែលមានផ្ទៃពោះនៅក្នុងផ្ទះអង្គកាស្កុត សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី២ ក៏ចាប់វាយខ្នោះជនសង្ស័យ មកសាកសួតាមនីតិវិធី ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់