ព័ត៌មានជាតិ

អាសូរណាស់! ដល់ថ្ងៃមង្គលការហើយ បែរជាកូនកំលោះស្លាប់ចោលកូនក្រមុំ

កំពង់ឆ្នាំងៈ នៅវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានករណីកូនកំលោះខ្យល់គរស្លាប់ ចោលកូនក្រមុំថ្ងៃរៀបការ។

ដំណើររឿង៖ ដោយកូនកំលោះមានវ័យចំណាស់បន្តិច បានរៀបអាពាហ៍ពិពាហ៍ជាមួយ កូនក្រមុំធ្វើពិធី តាមប្រពៃណីនិងទំនៀមទំលាប់ ជាធម្មតាតាំង
ពីពេលព្រឹកម៉ោង ៦និង៣០នាទីនាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ចប់ពិធីដល់ថ្ងៃត្រង់ ដោយកូនកំលោះ អស់កម្លាំងមិនសូវស្រួលខ្លួន ក៏ទៅដេកសម្រាកផ្ទះរបស់ខ្លួនខាងប្រុសនៅជិតគ្នានោះដែរ ។ លុះដេកដល់ម៉ោងជិត ៣រសៀល សាច់ញាតិក៏ទៅដាស់អោយក្រោក ស្លៀកពាក់ ទៅកន្លែងពិធី (រោងការ)ផ្ទះខាងស្រី ដើម្បីត្រៀមទទួលភ្ញៀវដែលមកហូបការពេលល្ងាច ប៉ុន្តែកូនកំលោះប្រហែល ជាកើតជំងឺខ្យល់គរ ឬក៏អាចជំងឺលើសឈាមក្រោកមិនរួច ហើយត្រូវបានដឹកទៅមន្ទីរពេទ្យ ពេលទៅដល់ពេទ្យ ក៏ស្លាប់តែម្ដង ។ ដោយឡែក ពីធីមង្គលការពេលភ្ញៀវត្រូវមកហូបការមិនត្រូវបានអាក់ខានទេ ដោយគេកុហក កូនក្រមុំថា កូនកំឡោះខ្យល់គរ មកទទួលភ្ញៀវមិនកើត ហើយពេទ្យកំពុងតែអោយសំរាកសិន៕

មតិយោបល់