ព័ត៌មានអន្តរជាតិ

ចិនបង្កើនសមត្ថភាពយោធា ដើម្បីទប់ទល់នឹងជម្លោះ នៅសមុទ្រចិនខាងត្បូង

ចិន: កាសែតទីក្រុងប៉េងកាំង បានរាយការណ៍ថា កងទ័ពជើងទឹករំដោះប្រជាជនចិន បានដាក់ពង្រាយកងនាវាចម្បាំង ទៅកាន់ដែនទឹកដែលកំពុងមានជម្លោះ នៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។

ការដាក់ពង្រាយនេះ ត្រូវបានអ្នកវិភាគការពារជាតិ លោក Ni Lexiong និយាយថា « វាជាសញ្ញាមួយដែលបង្ហាញថា កងកម្លាំងជើងទឹកទីក្រុងប៉េកាំង កំពុងត្រៀមខ្លួនសម្រាប់ការប្រយុទ្ធ ហើយអង្គភាពនេះ នឹងគ្របដណ្តប់ច្រកសមុទ្រតៃវ៉ាន់ និងដែនទឹកនៅភាគខាងត្បូងកោះ James Shoal ដែលជាតំបន់កំពុងមានវិវាទ នៅដែនសមុទ្រចិនខាងត្បូង។

គួររំឭកថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាននិយាយថា កងនាវាចម្បាំងទាំងនេះ ត្រូវបានបង្កើតឡើងជាផ្នែកមួយ នៃកំណែទម្រង់យោធាថ្មីបំផុត ដោយលោកបានបញ្ជាក់ថា ចិននឹងក្លាយជាប្រទេស ដែលមានយោធាដ៏ខ្លាំងក្លាបំផុតរបស់ពិភពលោក នៅត្រឹមឆ្នាំ ២០៥០៕

មតិយោបល់