ថៃៈ រាជទាយាទថៃព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន ព្រះជន្ម ៦៤ ព្រះវស្សា បានឡើងគ្រងរាជ្យសម្បត្តិ ក្លាយជាស្ដេចថ្មីផ្លូវការរបស់ប្រទេសថៃហើយ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីព្រះអង្គបានយល់ព្រមទទួលយក នូវការយាងឱ្យឡើងគ្រងរាជ្យ តាមការស្នើរបស់សភាជាតិថៃ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦។
ព្រះអង្គបានក្លាយជា ព្រះមហាក្សត្រថៃទី១០ ដែលជាទូទៅគេស្គាល់ថា ព្រះបាទរាមាទី ១០ ចៅហ្វាមហា វិច្ឆិរាឡុងកន ស្យាមមកុដរាជាកុមារ ជាព្រះឱរសតែមួយរបស់ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត នឹងសម្ដេចព្រះនាង ចៅសិរិគិតិ៍ ព្រះបរមរាជនីនាថ ទ្រង់ជា ស្យាមមកុដរាជាកុមារអង្គទី ៣ របស់ប្រទេសថៃ៕
គួរបញ្ជាក់ដែរថា ចាប់តាំងពីព្រះមហាក្សត្រ ភូមិបុល អាប់ឌុលយ៉ាដេត ចូលទិវង្គកាលពីថ្ងៃទី ១៣ ខែតុលាកន្លងមក ប្រទេសតំបន់អាស៊ីអាគ្នេយ៏មួយនេះ ពុំមានស្តេចគ្រប់គ្រងនោះទេ ទើបតែពេលនេះ មានការតែងតាំងឲ្យមានស្ដេចថ្មីទ្បើងគ្រងរាជ្យ ក្រោយពីប្រទេសនេះ កំពុងស្ថិតនៅក្នុងការកាន់ទុក្ខ៕
មតិយោបល់