ព័ត៌មានបច្ចេកវិទ្យា

WhatsApp នឹងដាក់ឲ្យប្រើមុខងារ Voicemail និង Call Back ឆាប់ៗនេះ

អាមេរិក៖ កាលពីខែមេសាកន្លងទៅនេះ មានព័ត៌មានលេចឮមកថា​ កម្មវិធី WhatsApp នឹង​មានមុខងារ Voicemail និង Call Back ក្នុងពេលឆាប់ៗខាងមុខ ហើយនៅថ្ងៃនេះវិញ មានព័ត៌មានថា មុខងារទាំងពីរនេះ ត្រូវបាន WhatsApp កំពុងសាកល្បងប្រើជាលក្ខណ: Beta។

ប្រភពព័ត៌មានថ្មីនេះ នៅមិនទាន់បញ្ជាក់លម្អិតទាក់ទងនឹងមុខងារពិសេសទាំងពីរនេះនោះទេ ប៉ុន្តែ​បើតាមការ​​ឲ្យដឹង​បន្ថែមពី​ប្រភពដែលជិតស្និទ្ធនោះ គឺ Facebook មេធំរបស់ WhatsApp ទំនងជាដាក់ឲ្យប្រើឆាប់ៗនេះ ហើយ ព្រោះដើម្បីប្រជែងនឹងកម្មវិធីផ្សេងៗ។

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន Facebook បានទិញ WhatsApp កាលពីខែតុលា ឆ្នាំ២០១៤ ក្នុងតម្លៃ ២១ពាន់លាន​ដុល្លារអាមេរិក៕

WhatsApp3

WhatsApp1

WhatsApp

មតិយោបល់