ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចិនកាត់ទោសមន្រ្តី ២៦.៩០០ នាក់ ពាក់ព័ន្ធនឹងការរំលោភលើច្បាប់ត្បិតត្បៀតថវិកា

ចិនៈ បក្សកុម្មុយនីស្តចិន (CPC) នៅថ្ងៃសុក្រនេះ កំពុងប្រឆាំងអំពើពុករលួយ ដែលមកទល់ពេលនេះ មន្ត្រីចំនួន ២៦.៩០០ នាក់ហើយ ត្រូវគេកាត់ទោសចំពោះការរំលោភលើច្បាប់ត្បិតត្បៀតថវិកា នៅឆមាសទីមួយ ក្នុងឆ្នាំ ២០១៦ ។ នេះបើយោងតាមតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។

គណៈកម្មការមជ្ឈិម CPC សម្រាប់អធិការកិច្ចវិន័យ (CCDI) បាននិយាយថា នៅក្នុងរបាយការណ៍ ដែលបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថា អ្នកទាំងនោះ ត្រូវបានផ្តន្ទាទោសអំទ្បុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ដែលចំនួន ១៩.១៦០ ករណី។

ការរំលោភនេះផងដែរ រួមបញ្ចូលទាំងការប្រើប្រាស់មូលនិធិហិរញ្ញវត្ថុសាធារណៈធ្វើដំណើរ អាហារ អាពាហ៍ពិពាហ៍ខ្ជះខ្ជាយ និងបុណ្យសពជាដើម។

គួរបញ្ជាក់ដែរថា គណបក្សកុម្មុយនីស្តចិន បានចេញច្បាប់ប្រាំបីចំណុចរបស់ខ្លួន នៅលើការរឹតត្បិតនៅចុងឆ្នាំ ២០១២ ដើម្បីកាត់បន្ថយភាពហ៊ឺហាពិធីការិយាធិបតេយ្យ និងការអនុវត្តន៍ការងារមិនមែនជាការចង់បាន៕

មតិយោបល់