ព័ត៌មានជាតិ

បើកគោយន្តចុះពីលើភ្នំជ្រុលចង្កូតធ្លាក់ផ្លូវរងរបួស៦នាក់

ឧត្តរមានជ័យៈ គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយគោយន្តកន្ត្រៃបើកចុះពីលើភ្នំខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យអ្នកជិះលើគោយន្តកន្ត្រៃចំនួន៦នាក់ រងរបួស។

គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់ផ្លូវកែង(ជិតអាងទឹកក្រុមហ៊ុន លឹម ហេង) ចំណុចUA(04926-84570) ស្ថិតនៅភូមិជប់គគីកើត ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ទី១.ឈ្មោះ អិន យឿ ភេទប្រុស អាយុ៣៤ឆ្នាំ អ្នកបើកបរគោយន្ត របួសបែកក្បាលជង្គង់ (ស្រាល) ទី២. ឈ្មោះ ចាប សំណាង ភេទស្រី អាយុ២៧ឆ្នាំរបួសបែកក្បាល (ស្រាល) ទី៣. កុមារា យុង សុណា អាយុ២ឆ្នាំ ជាកូនអ្នកទាំងពីរ របួសស្រាល អ្នកទាំងបីនេះ ត្រូវបានទៅព្យាបាល នៅមន្ទីរពេទ្យប្រទេសថៃ ចូលតាមច្រកព្រំដែនជប់គគី សាយតាគូ។ ទី៤.ឈ្មោះ រៀន រុន ភេទស្រី អាយុ៥៤ឆ្នាំ រងរបួសស្រាល ៥ .ឈ្មោះ រ៉េម ហេត ភេទស្រី អាយុ៥០ឆ្នាំ រងរបួសស្រាល និង ៦ ឈ្មោះ មុត រក្សា ភេទស្រី អាយុ០៤ឆ្នាំ រងរបួសស្រាល ៕

មតិយោបល់