បារាំងៈ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងប៉ូលិស និងក្រុមអ្នកតវ៉ានៅឯជាយទីក្រុងប៉ារីស សម្រាប់យប់ទីបី ចំពេលដែលមានកំហឹងលើការស្លាប់របស់បុរសវ័យក្មេងម្នាក់ ក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។
កាលពីយប់ថ្ងៃព្រហស្បតិ៍ ក្រុមអ្នកតវ៉ាខឹងសម្បាយ៉ាងខ្លាំង ដោយបានដុតរថយន្ត ១៥ គ្រឿងឲ្យឆេះនៅតំបន់ Beaumont-sur-Oise ភាគខាងជើងទីក្រុងប៉ារីស លុះពីរថ្ងៃបន្ទាប់មក យុវជនឈ្មោះ អាដាម៉ា ត្រាអូរ៉េ អាយុ ២៤ ឆ្នាំ ត្រូវបានគេរាយការណ៍ថាបានស្លាប់ ក្រោយការចាប់ខ្លួនរបស់ប៉ូលិស។
ក្រុមគ្រួសារ និងមិត្តភក្តិត្រាអូរ៉េ បាននិយាយថា គាត់មានសុខភាពល្អ តែប្រហែលជាត្រូវប៉ូលិសវាយដំរហូត ដល់ស្លាប់ បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួនយកទៅឃុំឃាំងពីបទគំរាមទារប្រាក់៕
មតិយោបល់