អង់គ្លេស: សារព័ត៌មាន Sky News បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មានមនុស្សប្រាំនាក់បានរង របួស ដោយសារតែធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅភាគខាងកើតទីក្រុង Yorkshire របស់ចក្រភពអង់គ្លេស។ នេះបើយោង តាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៦នេះ។
ការធ្លាក់ឧទ្ធម្ភាចក្រនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៦រសៀលក្នុងតំបន់មួយនៅក្បែរផ្លូវ Breighton Aerodrome នេះបើយោងតាមការផ្សាយដោយ Sky News។
សារព័ត៌មាន Sky News បានដកស្រង់សម្តីរបស់ប៉ូលិសនៅក្នុងស្រុកបាននិយាយថា បុរសទាំងប្រាំនាក់រងផលប៉ះពាល់ នៅ ក្នុងហេតុការណ៍នោះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែមិនបានគេជឿថា មានការគំរាមកំហែងដល់ជីវិតនោះទេ។
ភ្នាក់ងារស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះ បានចាប់ផ្តើមការស៊ើបអង្កេតនៅក្នុងឧបទ្ទវហេតុនេះផងដែរ៕
មតិយោបល់