ស៊ីរីៈ ប្រធានាធិបតីបារាំងលោក Francois Hollande បាននិយាយថា នាវាដឹកយន្តហោះ Charles de Gaulle របស់បារាំងនឹងជួយកងកម្លាំងអ៊ីរ៉ាក់ និងស៊ីរីក្នុងការប្រឆាំងនឹងភេរវករក្រុម ISIL ក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។
លោក Hollande បាននិយាយបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិនៅឯ Elysee Palace ក្នុងរដ្ឋធានីប្រទេសបារាំង។
នាវាដឹកយន្តហោះនេះ នឹងត្រូវដាក់ពង្រាយនៅចុងខែកញ្ញាឆ្នាំនេះ នេះបើយោងតាមការឲ្យដឹងពីលោកប្រធានាធិបតីបារាំង។ នាវា Charles de Gaulle នៃកងទ័ពជើងទឹកបារាំង ជានាវាចម្បាំងធំជាងគេ នៅភាគខាងលិចអឺរ៉ុប ក្នុងអំទ្បុងពេលបច្ចុប្បន្ន ហើយវាជានាវាដើរ ដោយថាមពលនុយគ្លេអ៊ែរដំបូង របស់បារាំងផងដែរ នេះបើផ្អែកតាមរបាយការណ៍។
បើយោងតាម លោកប្រធានាធិបតីបារាំង ទីក្រុងប៉ារីសកំពុងតែមានផែនការ ដើម្បីផ្គត់ផ្គង់អាវុធធុនធ្ងន់ ដល់កងកម្លាំងអ៊ីរ៉ាក់នៅដើមខែក្រោយ។
ទោះជាយ៉ាងណារដ្ឋាភិបាលបារាំង បានបញ្ជាក់ថា មិនមានគម្រោងដាក់ពង្រាយកងទ័ពនៅលើទឹកដីអ៊ីរ៉ាក់ និងស៊ីរីនោះទេ៕
មតិយោបល់