ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងអាមេរិក F-16 ធ្លាក់នៅរដ្ឋណេវ៉ាដា

អាមេរិក: យន្តហោះចម្បាំង F-16 របស់អាមេរិកមួយគ្រឿង បានធ្លាក់នៅខាងក្រៅក្រុងឡាសវេហ្គាស កាលពីថ្ងៃពុធ បន្ទាប់ពីវាបានហោះចេញពីមូលដ្ឋានទ័ពអាកាស Nellis ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីម៉ោងប្រហែល ១០ និង ៣០ នាទីព្រឹក នៅអំឡុងការហ្វឹកហ្វឺនសាកល្បងជាប្រចាំមួយ ក្នុងរដ្ឋណេវ៉ាដា។

សូមជំរាបថា មូលហេតុនៃគ្រោះថ្នាក់យ៉ាងណានោះ ពុំទាន់ត្រូវបានគេដឹងនៅឡើយទេ ដោយអាជ្ញាធរបានបញ្ជាក់ថា ការស៊ើបអង្កេតមួយ កំពុងតែដំណើរការ៕

មតិយោបល់