អាល្លឺម៉ង់: សេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មនុស្សចំនួន ៦នាក់បានស្លាប់ និងរងរបួសជាង ១០នាក់ផ្សេងទៀត បន្ទាប់ពីការបាញ់ប្រហារគ្នានៅកណ្តាលផ្សារទំនើបនៅក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយនៅមុននេះបន្តិច នាថ្ងៃទី២៣ កក្កដា ឆ្នាំ២០១៦នេះ។
ប៉ូលិសទីក្រុង Munich បានជំរុញឲ្យប្រជាពលរដ្ឋស្នាក់នៅផ្ទះឬកុំចេញដើរផ្តេសផ្តាសប្រយ័ត្នមានគ្រោះថ្នាក់។ ហើយករណីខាងលើនេះ មិនទាន់មានការបញ្ជាក់ថាតើបណ្តាលមកពីមូលហេតុអ្វីឲ្យពិតប្រាកដនៅឡើយទេ។
អ្នកនាំពាក្យរបស់ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់ មានខ្មាន់កាំភ្លើងម្នាក់បានស្លាប់ បន្ទាប់ពីការបាញ់កាំភ្លើងតដៃជាមួយក្រុមប៉ូលិសនៅទីក្រុង Munich៕
មតិយោបល់