ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ថ្ងៃនេះ ខណ្ឌមានជ័យ ច្បារអំពៅ និងពោធិ៍សែនជ័យ អត់ភ្លើងប្រើរហូតដល់ម៉ោង៥ល្ងាច

ភ្នំពេញៈ តាមការជូនដំណឹង បានឲ្យដឹងថា អគ្គិសនីកម្ពុជា ផ្ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីឲ្យក្រុមការងារអនុវត្តការជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។

ក្នុងនោះ នៅថ្ងៃទី២៣ ខែកក្កដានេះ ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច អគ្គិសនីកម្ពុជា នឹងធ្វើការផ្ដាច់ចរន្តអគ្គិសនីនៅតំបន់ភ្លើងនៅខណ្ឌចំនួន៣ រួមមានខណ្ឌមានជ័យ ច្បារអំពៅ និងពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ។

ការផ្ដាច់ភ្លើងនេះ ធ្វើឡើងទី១ តំបន់ភ្លើងលេខ ប.ត១៦៤ ស្ថិតនៅភូមិដំណាក់ធំ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ(សាខាអូរបែកក្អម) ទី២ តំបន់ភ្លើងមួយចំនួនស្ថិតនៅភូមិអូរអណ្ដូង ភូមិព្រែកតាពៅ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ(សាខាចាក់អង្រែក្រោម) ទី៣ តំបន់ភ្លើងមួយចំនួនស្ថិតនៅភូមិត្រពាំងក្រសាំង ភូមិដូនអុក ភូមិត្រពាំងអញ្ចាញ ភូមិវាល ភូមិអក្សរ ភូមិក្រាំង ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ(សាខាអូរបែកក្អម) និងទី៤ តំបន់ភ្លើងមួយស្ថិតនៅភូមិទ្រា ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភូមិទួលពង្រ ភូមិត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(សាខាអូរបែកក្អម)៕

មតិយោបល់