ភ្នំពេញៈ ក្រោយវិលវិញពីការសម្តែងលើទឹកដីអាម៉េរិក កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ តារាចម្រៀង រស់ ម៉ូនីកា បានប្តូរកាលីប ពីដើរ ហក់មកឡើងជិះរថយន្តតម្លៃខ្ទង់១ម៉ឺនដុល្លារអាម៉េរិក។
ទំនងជាកើបប្រាក់ បានយ៉ាងក្រាស់ក្រែលពី ទឹកដីអាម៉េរិក បានធ្វើឲ្យ រស់ ម៉ូនីកា ដែលធ្លាប់តែដើរហើរ និងជិះតាមតាក់ស៊ី នោះ បានហក់មកជិះរថយន្ត ស៊េរីកូរ៉ូឡា តម្លៃខ្ទង់ ១ម៉ឺនដុល្លារអាម៉េរិក ដែលនាងបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាង។
រស់ ម៉ូនីកា បានបង្ហោះរូបរថយន្ត និងសរសេរនៅលើហ្វេសប៊ុកថា «ទៅសុំទឹកមន្តប្រោសព្រុំ ឲ្យសុខសប្បាយ រកស៊ីឡើងដូចកាំជណ្ដើរ ហេងហេង »។
ការសរសេរយ៉ាងដូច្នោះគឺសម្តៅទៅលើរថយន្តថ្មីរបស់នាង ដែលទើបតែទិញ សូមឲ្យលោកសង្ឈប្រោសព្រុំ សូមសេចក្តីសុខ ជិះទៅណាមកណា ឲ្យមានសុវត្ថិភាព ។
បើតាមសម្តី របស់ រស់ ម៉ូនីកា ធ្លាប់បានប្រាប់ Post News កន្លងមកថា នាងនឹងទិញរថយន្ត មួយតម្លៃប្រហែល ជា ខ្ទង់១ម៉ឺនដុល្លារអាម៉េរិកនោះទេ ដោយគ្មានសមត្ថភាព លើសពីនេះឡើយ ។
រស់ ម៉ូនីកា បានប្រាប់ ដល់ Post News នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ឲ្យដឹងថា «រថយន្តដែលខ្ញុំទិញនេះ ស៊េរីកូរ៉ូឡា ០៥ តម្លៃ ១៣០០០ ដុល្លារអាម៉េរិកនោះទេ ដោយរថយន្តនេះ ផ្តើមចេញពីការសន្សំ និងរកបានពីវិថីសិល្បៈតែប៉ុណ្ណោះ»៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់